Khmer Smarter Keyboard
Khmer Smarter Keyboard ជា Tweak សម្រាប់ Jailbroken iOS ដែលសរសេរកូដបញ្ចូល/បន្ថែមក្នុងកម្មវិធី Khmer Smart Keyboard ។
គម្រោងនេះធ្វើឡើងដើម្បីវិវត្តកម្មវិធី Khmer Smart Keyboard ដែលកំពុងទទួលបានការនិយមប្រើប្រាស់ពីសំណាក់ប្រជាជនខ្មែរ ឲ្យកាន់តែមានភាពល្អប្រសើរជាងមុនទៅទៀត ។ ខ្ញុំបើកគម្រោងនេះឡើងដោយផ្ទាល់ខ្លួន និងដោយគ្មានការជាប់ពាក់ព័ន្ធនឹង ALIEN DEV CO.,LTD ដែលជាស្ថាបនិកក្ដារចុចឆ្លាតវៃឡើយ ។
លក្ខណៈពិសេស (Feature) បច្ចុប្បន្នរបស់គម្រោងនេះមានដូចតទៅ ៖
- ធ្វើឲ្យជម្រើស «ប្រើចន្លោះមិនឃើញ» (U+200B) (ដែលមានស្រាប់ក្នុង កំណត់ការប្រើប្រាស់ របស់កម្មវិធីតែមិនដំណើរការ) ដំណើរការឡើងវិញ ។
- ផ្លាស់ទីទស្សន៍ទ្រនិច (Cursor) ដោយអូសលើប៊ូតុងដកឃ្លា ។ ចំណាំ៖ នេះនឹងលុបលើការផ្លាស់ប្ដូរក្ដារចុចទៅអង់គ្លេស/ខ្មែរដោយអូសលើប៊ូតុងដកឃ្លា ដូច្នេះខ្ញុំបានប្ដូរការផ្លាស់ប្ដូរក្ដារចុចដោយ ចុចឲ្យជាប់ លើប៊ូតុងដកឃ្លាវិញ ។
- ប្រើពណ៌ផ្សេងសម្រាប់ក្ដារចុច ៖ ជម្រើសនេះធ្វើឲ្យអ្នកអាចដាក់ពណ៌លើក្ដារចុចដោយសេរី លើសពីពណ៌ទាំងបួនដែលមកស្រាប់ជាមួយកម្មវិធី ។ មានពណ៌ពីរប្រភេទ គឺពណ៌សម្រាប់ផ្ទៃខាងក្រោយក្ដារចុច និងពណ៌ខាងមុខ (ពណ៌តួអក្សរ) ។
- ប្រើរូបភាពជាផ្ទៃខាងក្រោយរបស់ក្ដារចុច ៖ អ្នកអាចជ្រើសរើសរូបភាពពីកម្មវិធី Photos, កាត់តម្រឹមរូបភាពឲ្យត្រូវនឹងគ្រោងក្ដារចុច និង កែពន្លឺរូបភាព ។
អ្នកអាចប្រើប្រាស់ និងកែកូដនេះ (សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន) ដោយសេរីក្រោមសិទ្ធិបញ្ញា MIT License។
កូដនេះអាច Compile បានដោយប្រើ Theos ។ សូមមើលទីនេះ សម្រាប់ការដំឡើង Theos នៅលើម៉ាស៊ីនរបស់អ្នក ។
ឯកសារ Header របស់កម្មវិធីក្ដារចុចឆ្លាតវៃ មាននៅក្នុងថត dumped-headers
។
Khmer Smarter Keyboard is a tweak for Jailbroken iOS which hooks into Khmer Smart Keyboard app and keyboard extension.
This project aims to largely improve the popular Khmer Smart Keyboard with more functionalities and customization. Please note that this is a project project and is not in any way affiliated with ALIEN DEV CO.,LTD, the creator of Khmer Smart Keyboard.
List of current features:
- Make the "Zero width space (ZWSP)" (U+200B) option in the app's Settings actually work
- Space cursor: allows moving of cursor in the text field by swiping the space button. This feature conflicts with the swipe gesture to switch between internal keyboards (English/Khmer). Therefore, a long press gesture to switch between internal keyboards has been implemented to solve the conflict.
- Keyboard theme: allows unlimited theming option for the keyboard which greatly improves upon the preset 4 color theme option included with the original app. Two colors can be customized: the background color and the foreground color (character text color) of the keyboard.
- Keyboard background image: allows user to pick an image from the Photos app, crop it to the keyboard's frame and adjust its brightness.
This project is under MIT License.
This project is compiled using Theos. Read here for the instructions on how to set up Theos on your machine.
The header files of Khmer Smart Keyboard's app and keyboard are stored in dumped-headers
directory.